ម្ហូបមួយមុខនេះវាហាក់បីដូចជាមានឈ្មោះប្លែកបន្តិច ប៉ុន្តែវាមិនពិបាកធ្វើនោះទេ សម្រាប់បងៗដែលជាស្ត្រីមេផ្ទះទាំងឡាយ ព្រោះគ្រឿងផ្សំរបស់វាងាយស្រួលនិងរក។
គ្រឿងផ្សំ
- សាច់បន្ទះ ៥ បន្ទះ (សាច់ស៊ុទ្ធ ឬសាច់ ៣ ជាន់)
- ស្ពៃក្តោប ១០០ ក្រាម
- ខ្ចឹមស ៣ ឬ ៤ កម្ពឹស
- ប្រេងខ្ចងមួយស្លាព្រាបាយ
- អំបិលកន្លះស្លាព្រាកាហ្វេ
- ប៊ីចេងកន្លះស្លាព្រាកាហ្វេ
- ស្ករសមួយស្លាព្រាកាហ្វេ
- ម្រេចម៉ត់កន្លះស្លាព្រាកាហ្វេ
- ផ្សិតស្រស់ ៥០ ក្រាម
- ខ្ញី ៥០ ក្រាម
- ទឹកធម្មតា ២៥០ មីលីលីត្រ - មីមួយកញ្ចប់
- ស្លឹកខ្ទឹមមួយដើម
វិធីធ្វើ
១. ប្រើសាច់សុទ្ធមកលាងឲ្យស្អាតទុកមួយអន្លើឲ្យស្រសទឹក។ ស្ពៃក្តោបអ្នកត្រូវហាន់ឲ្យតូចៗដូចហាន់ស្ងោ។ ផ្សិតអ្នកគួរតែប្រើផ្សិតដែកគោលស្រស់លាងទឹកឲ្យស្អាត។ ខ្ញីជិតសម្បកលាងទឹកឲ្យស្អាតពុះជា ២ ហាន់ជាបញ្ឆិត ឬជាបណ្តោយៗទុកមួយអន្លើ។
២. ខ្ចឹមចិញ្រាំឲ្យម៉ត់ដាក់បំពងឲ្យឈ្ងុយ បន្ទាប់មកដាក់បន្ថែមសាច់ដែលបានលាងសម្អាតទុកនោះចូលអ្នកត្រូវចៀនសាច់ឲ្យក្រាម បន្ទាប់មកធ្វើការប្រែទៅម្ខាងទៀតជាបន្តអ្នកត្រូវបន្ថែមទឹកប្រេងខ្ចងចូលចំនួនមួយស្លាព្រាបាយរួចបន្ថែមអំបិលកន្លះស្លាព្រាកាហ្វេ,ប៊ីចេងកន្លះស្លាព្រាកាហ្វេ,ស្ករសមួយស្លាព្រាកាហ្វេ,ម្រេចកន្លះស្លាព្រាកាហ្វេដំណាក់ការជាបន្តអ្នកត្រូវបន្ថែមស្ពៃក្តោម,ខ្ញី,ផ្សិតចូលឆាមួយត្រឡប់ បន្ទាប់មកចាំយកសាច់ចេញក្រៅរួចហើយអ្នកគួរតែបន្ថែមទឹកធម្មតាក្នុងចំណុះ ២៥០ មីលីលីត្រ (សមល្មម) ចាំមួយរំពុះទុកមួយអន្លើ។
៣. ដាក់ដាំទឹកឲ្យពុះរួចបន្ថែមមីចូលរងចាំរយះពេល ៣ នាទី បន្ទាប់មកស្រងមីចេញទុកឲ្យស្រសទឹកការស្រេច។
៤. ដួសទឹកស៊ុបដាក់ក្នុងចានកន្លះចាន បន្ទាប់មកដាក់មីចូលក្នុងចានរួចហើយ បន្ថែមទឹកស៊ុបចូលឲ្យបានកាចចានជាបន្តបន្ថែមសាច់ដែលបានស្រងចេញនោះពីលើ បន្ទាប់មកហាន់ស្លឹកខ្ទឹមដាក់បន្ថែមពីលើជាការស្រេច។ អ្នកអាចបន្ថែមស៊ុតទាមួយគ្រាប់ទៀតក៏បាន៕
No comments:
Post a Comment