Friday, 24 November 2017

គីមឈីស្ពៃបូកគោ



គ្រឿងផ្សំ  
- ស្ពៃបូកគោស្រស់ ១ គីឡូក្រាម- អំបិលមូល ​២៥០ ក្រាម- ស្លឹកខ្ទឹម ១០០ ក្រាម
- ការ៉ុត ២ ផ្លែ
- ខ្ទឹម​បារាំង ២ ផ្លែ
- អំបិលម៉ត់ ២ ស្លាព្រាបាយ​កន្លះ
- ប៊ីចេងកន្លះស្លាព្រាបាយ​
- ស្ករ​ស ១ ស្លាព្រាបាយ​កន្លះ
វិធីធ្វើ
១. ជាដំបូង​អ្នក​ត្រូវពុះ​ស្ពៃ​ជា​ ២ ​បន្ទាប់​មកយក​ស្ពៃ​ទៅ​លាង​សម្អាត​ឲ្យ​ស្អាត ​រួច​​ធ្វើ​ការ​ពុះ​ស្ពៃ​​ជា​២​ទៀត​ក៏​ប៉ុន្តែ​អ្នក​មិន​ត្រូវ​កាត់​​វា​ឲ្យ​ដាច់​​នោះ​ទេ។ ​ជា​បន្ត​មក​ទៀត​អ្នក​ត្រូវ​​យក​​​អំបិល​មក​រោយ​ប្រឡាក់ជាមួយ​និង​ស្ពៃត្រូវ​រោយ​ម្តង​មួយ​ស្រទាប់ៗ​រួច​ទុក​វា​ចោល​រង​ចាំរយះ​ពេល​ ២ទៅ ៣ ម៉ោង​ដើម្បី​ឲ្យ​ស្ពៃ​​រាង​ញប​បន្ទិច​ព្រម​ទាំ​ស្រួយ​ផង​ដែល។ក្នុង​អំ​ឡុង​ពេល​ដែល​អ្នក​ភ្អាប់​ស្ពៃ​ជា​មួយ ​អំបិលអ្នក​ត្រូវ​ត្រឡប់​វា​ទៅ​វិញ​ទៅ​មក​ក្នុង​រយះ​ពេល​ ៥០ នាទី​ម្តង​រឺ​អាចលើស​ពី​នេះ​ក៏​បាន។បន្ទាប់​ពី​រង​ចាំ​​អស់​រយះ​ពេល​ ២​ទៅ​៣​ម៉ោង​មក​ត្រូវ​​​យក​ស្ពៃ​ទៅ​ទឹក​លា​​ង​សម្អាត​ជា​មួយ​ទឹកបន្តាប់​មក​តង​ចាំ​ឲ្យ​ស្រស់​ទឹក ​ទុក​មួយ​អន្លើ។
២. កោស​សំបក​ការ៉ុត​និង​លាង​ឲ្យ​ស្អាត​​បន្ទាប់​មក​កាត់​វា​ជា​កង់ៗ​ប្រ​វែង​ ២ ត្នាំង​ដែ​បន្ទាប់​មក​ហាន់​​វា​ជា​សរសៃៗ​។ ខ្ទឹម​បារាំង​ត្រូវពុះ​ជា ២ បន្ទាប់​មក​លាង​ទឹក​ឲ្យ​ស្អាត​ហាន់​ជា​បណ្តោយ​ៗ។
៣. ហាន់ស្លឹកខ្ទឹមប្រវែង​ ២ ​ត្នាំង​ដៃមានកម្រិតស្មើនិងការ៉ុត។
៤. វាល់ស្លឹកខ្ទឹម ការ៉ុត ខ្ទឹម​បារាំងដោយ​​ឲ្យ​បន្លែ​និមួយ​ៗ​​មាន​កម្រិត​ស្មើរ​គ្នា​ក្នុង​ចាន​ដែក​មួយ​ បន្ទាប់​មក​បន្ថែម​ម្ទេស​ម៉ត់​ក្នុង​​ដោយ​លើស​កម្រិត​ការ៉ុត​មួយ​ដង​ចូល​គ្នា​ បន្ត​មក​ទៀត​ត្រូវ​បន្ថែម​ប្រេង​ខ្យង​​កន្លះ​ស្លា​​ព្រា​បាយ​, អំបិលម៉ត់២ស្លាព្រាបាយ​កន្លះ​, ស្ករ​ស១ស្លាព្រាបាយ​កន្លះ, ប៊ីចេងកន្លះស្លាព្រាបាយ​ ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​និង​ចូល​ជាតិ​គ្នា។
៥. យក​បន្លែ​ដែល​ច្របល់​គ្រឿង​រួច​នោះ​មក​លាប​លើ​ស្ពៃ​ម្តង​មួយ​ស្រទាប់​ៗ​ទាំង​ខាង​ក្នុង​និង​ខាង​ក្រៅ​ឲ្យ​សព្វ។​​
៦. ប្រសិនបើ​សល់​គ្រឿង​ដែល​ប្រ​ឡាក់នោះ​​សល់​អ្នក​ត្រូវ​យក​គ្រឿង​មក​ចាក់​ស្រោច​ពី​លើ​ស្ពៃ​ក្នុង​ពេល​ដែល​អ្នក​ធ្វើ​ការ​​ផ្ទេរ​ស្ពៃ​ចូល​ទៅ​ក្នុង​ក្រឡ។យក​​ស្ពៃ​ដែល​បាន​ផ្ទេ​ចូល​ក្នុង​ក្រ​ឡ​រួច​នោះ​មក​រក្សា​ក្នុង​ទូរទឹកកក​រង​ចាំ​រយះ​ពេល​​មួយ​សប្តាហ៏​ទើប​អាច​ញ៉ាំ​បាន​អ្នក​គួរ​តែ​រក្សា​គីមឈី ​ក្នុង​ទូរទឹកកក៕

No comments:

Post a Comment