Friday, 24 November 2017

ក្រញាំបក្សីប្រលែងទឹកម្ទេស

គ្រឿងផ្សំ
- ក្រញាំ​ជើង​មាន់ ៥
- អំបិល​កន្លះស្លាព្រាកាហ្វេ
- ម្ទេស​ទុំ​ ១០០ ក្រាម
- ស្ករស ​១ ស្លាព្រាកាហ្វេ
- បីចេង​កន្លះស្លាព្រាកាហ្វេ
- ខ្ទឹមស​ចិ​ញ្ច្រាំ​រួច​​​មួយ​ស្លាព្រាកាហ្វេ

វិធីធ្វើ
១. ជាដំបូង​អ្នក​ត្រូវ​យកក្រញាំ​​ជើង​មាន់ដែល​ធ្វើ​រួច​មកលាង​សម្អាត​ឲ្យបាន​ស្អាត​​​​​​​​​​​​​​​​​។
២. ដាក់​ដាំ​ទឹក​​ឲ្យ​ពុះ​ បន្ទាប់មក​ដាក់​បង់ក្រញាំ​ជើងមាន់ចួលបង់រងចាំ​រហូត​ដល់​ជើងមាន់​រាង​ផុយ​បន្ទិច​ស្រង់​ចេញ​ទុកមួយ​អន្លើ។
៣. ប្រើ​ម្ចូ​ទុំ​ ១០០ ក្រាម​ដាក់​ចូល​ក្នុងកូន​ចាន​មួយ​ជាមួយ​​ទឹក​ធម្មតា​រួច​ហើ​យ​ធ្វើ​ការ​បន្ថែម ​អំបិល​កន្លះស្លាព្រាកាហ្វេ, ស្ករស​ ១ ស្លាព្រាកាហ្វេ, បីចេង​កន្លះស្លាព្រាកាហ្វេព្រម​ទាំង​ខ្ទឹម​ដែល​បាន​​ចិញ្ច្រាំ​រួច​​​មួយ​ស្លាព្រាកាហ្វេកូរ​ឲ្យ​សព្វ ​បន្ទាប់​មក​ធ្វើ​ការ​ឆ្កៀល​យក​គ្រាប់​ចេញ​ពី​ម្ចូ​អំ​ពិល​​​ចាក់​បញ្ចូល​​ទៅ​ក្នុងខ្ទះ​ក្តៅ​មួយ​ជា​បន្ត​មក​ទៀត​អ្នក​គួរ​ដាក់​ក្រញ៉ាំ​ជើង​ចូលក្នុង​ខ្ទះ​ កូរ​ឲ្យ​សព្វ​រង​ចាំ​ដល់​ចូល​ជាតិ​គា្ន ​ដួស​ក្រញ៉ាំ​ដាក់​ក្នុង​ចាន​មួយ ​​បន្ទាប់​មក​ដួស​ទឹក​ម្ជូរ​ស្រោច​ពីលើ​​ជា​ការស្រេច៕

No comments:

Post a Comment