Friday, 24 November 2017

បង្គាចំហុយមីសួ

គ្រឿងផ្សំ
 - បង្គាស្រស់ ២០០ ក្រាម - ខ្ទឹមស ៥ ទៅ ៦ កម្ពឹស
 - ប្រេង​សា​ឡាដ ៤ ស្លាព្រាបាយ
 - មីសួ ៥០ ក្រាម
 - ម្ទេះខ្ចីនិងទុំ ២ ឬ ៣ ផ្លែ
 -  ប៊ី​ចេង ១ ស្លាព្រាកាហ្វេ
 - ស្លឹកជី​វ៉ាន់​ស៊ុយ​
 - អំបិល ២ ស្លាព្រាកាហ្វេ
 - ស្ករស ២ ស្លាព្រាកាហ្វេ
 - ទឹកត្រី ៣ ស្លាព្រាកាហ្វេ​
 - ក្រូច​ឆ្មាមួយ ឬពីរ​ចំណិត

វិធីធ្វើ
១. ជា​ដំបូង​អ្នក​ត្រូធ្វើទឹកសម្រាប់ជំនួយ​រស​ជាតិ​ជា​មុន​សិន​ចំណែក​វិធី​ធ្វើ​នោះ​គឺ​អ្នក​គួរ​តែ​ប្រើ​ប្រេង​សា​ឡាដចំនួន ​៤ ស្លាព្រាបាយ​ បន្ទាប់មក​អ្នក​​គួរ​បន្ថែមអំបិល​មួយ​ស្លាព្រា​កាហ្វេ​ព្រា, ខ្ទឹមស​ចិញ្ច្រាំព្រមទាំង​ប៊ី​ចេង​កន្លះស្លា​ព្រាកាហ្វេ ជាបន្ត​គួរ​តែ​បន្ថែមស្លឹកជី​វ៉ាន់​ស៊ុយ​ដែល​បាន​ហាន់​រួច​ ព្រម​ទាំងក្រូច​ឆ្មាមួយ ឬពីរ​ចំណិតចូល​ បន្ទាប់​មក​កូ​រ​វា​ឲ្យ​ចូល​ជាតិ​បាន​ល្អ​ភ្លក់​មើល​វា​រស​ជាតិ​របស់​វា​គឺ​រាង​ភ្លែម​ៗ​បន្តិច។
២. មីសួត្រូរ​ត្រាំ​ទឹកឲ្យ​រាង​ទន់​បន្ទិចបន្ទាប់​មក​កាត់​វា​ឲ្យ​ខ្លីៗ​ប្រវែងមួយ​តឹក បន្ទាប់មក​យក​ទៅ​ក្រាល​លើ​ចាន​រាប​មួយ​។

៣. បង្គា​ត្រូវពុះ​វា​ពី​ខ្នង​មក​ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​ដាច់​ពី​គ្នា​នោះ​ទេ បន្ទាប់​មក​លាង​ទឹក​ឲ្យ​ស្អាតបន្ទាប់​មក​យក​ទៅ​ក្រាល​ពី​លើ​មី​សួ​តែ​ត្រូវលា​យកសាច់​កណ្តាល​មកក្រៅ​មើល​ទៅ​ឃើញ​ធំ ដំ​ណាក់កាល​បន្ត​មក​ទៀត​អ្នក​គួរយក​ទឹក​ជំ​នួយ​រស​ជាតិ​មកស្រោច ​និង​លាប​ពី​លើ​បង្គា​ឲ្យ​សព្វ​បន្ទាប់​មក​យក​ទៅ​ចំហុយ​រង​ចាំ​រយះ​ពេល​ ៥ ​នាទីរហូត​ដលើ​បង្គាឡើង​ពណ៌​រាង​ក្រហម។
របៀបធ្វើ​ទឹកត្រីបុក

​​​   - ដើម្បី​ធ្វើ​ទឹក​ត្រី​បុក​ជា​​ដំ​បូង​ អ្នក​ត្រូវ​បុក​ម្ទេសឲ្យ​ម៉ត់ជា​មុន​សិន​។ បន្ទាប់​មកទៀត​អ្នក​គួរ​​តែ​ចិញ្ច្រាំ​ខ្ទឹម​ស​ឲ្យម៉ត់​ចំនួន ​២ ទៅ​ ៣ ​កំពឹស។
    - ប្រើទឹកត្រីចំនួន ៣ ស្លាព្រាបាយចាក់​ចូល​ក្នុង​កូន​ចាន​មួយ​ បន្ទាប់​មកបន្ថែមម្ទេសទាំងខ្ទឹម​ចិញ្ច្រាំចូល បន្ទាប់មក​បន្ថែម​អំបិល​មួយ​ស្លា​ព្រាកាហ្វេ, ស្ករស ២ ស្លាព្រាកាហ្វេ, ប៊ី​ចេង​កន្លះ​ស្លា​ព្រាកាហ្វេ​ចូល កូរ​ឲ្យ​ចូល​ជាតិ​​គ្នា​ជាការ​​ស្រេច៕

No comments:

Post a Comment