Friday, 24 November 2017

វិធី​ធ្វើ​បង្អែម​ ចេកខ្ទិះ

គ្រឿងផ្សំ​​​                                                                                                   
-ចេកទុំ ៧ ផ្លែ
-ស្កសរ ៣០០០ ក្រាម
-ដូងទុំមួយចំហៀង
-សាគូ ៥០ ក្រាម

វិធីធ្វើ
១. បក​សំបក​ចេក​ឲ្យ​ស្អាត បន្ទាប់​មក​ពុះ​ចេកជាពីទុកមួយអន្លើ។

២. កោស​ដូង​ពូត​យក​ខ្ទិះ​ដើម នឹង​ខ្ទះ​ចុង ​ដាក់​ទឹក​តែ​បន្តិច ឬ​ក៏​មិន​បាច់​ដាក់​ក៏​បាន​ដែរ។ ពូត​​ដាក់​ក្នុង​​កូន​ចាន​តូច​មួយ​ទុក​សម្រាប់​ស្រោច​ពី​លើ​បង្អែម​ចំណែក​ ខ្ទិះ​ចុង​ចាក់​ចូល​ក្នុង​ឆ្នាំង​តូច​ល្មម​មួយ។

៣. លាង​សាគូ​ឲ្យ​ស្អាត បន្ទាប់​មក​ចាក់​សាគូ​ព្រម​ទាំង​ចេក​ចូល​ទៅ​ក្នុង​ឆ្នាំង​ទឹក​ខ្ទិះ​ដាក់​ ដាំ​លើ​ភ្លើង​ ចាំរហូត​ដល់​សាគូរីក​​សុំដាក់​ស្ករ និង​អំបិល​ចូល​ឲ្យ​រលាយ​ជាការ​ស្រេច។



៤. ពេល​ដែល​ចាក់​ញ៉ាំ សូម​​ស្រោច​ខ្ទិះ​ដើម​បន្តិច​ពី​លើ៕

No comments:

Post a Comment