1 សូមកុំរៀបការព្រោះតែស្រលាញ់មួយភ្លេតឬមួយឆាវ!
🙏2 សូមកុំរៀបការព្រោះតែគិតថាខ្លួនឯងមានអាយុច្រេីនហេីយ!
🙏 3 សូមកុំរៀបការព្រោះតែប៉ាម៉ាក់បង្ខំទាំងខ្លួនឯងមិនស្រលាញ់ទាល់តែសោះ!
🙏 4 សូមកុំរៀបការព្រោះតែមិត្តភក្រ្ដ័ចំអន់លេងថាអោយរៀបការក៏រៀបការតាមគេ!
🙏 5 សូមកុំរៀបការដោយសារចង់បញ្ឈឺអ្នកណាម្នាក់អោយសោះ!
🙏 6 សូមកុំរៀបការដោយមិនបានស្វែងយល់ពីចិត្តគ្នាទាល់តែសោះ!
🙏 7 សូមកុំរៀបការដោយគ្រាន់តែគិតថាចង់សប្បាយ!ចង់សាក!ចង់ដឹង!
🙏 8 សូមកុំយករឿងរៀបការមកលេងសេីចអោយសោះ!
🙏 9 សូមកុំរៀបកាព្រោះគិតថាគេជាអ្នកមានបានទៅសំណាង!
🙏 10 សូមកុំរៀបការដេីម្បីចង់បំភ្លេចនូវអតីតកាលដែលធ្លាប់មានចំពោះមនុស្សដែលយេីងបានស្រលាញ់គេខ្លាំងបំផុត!
ចាំសំដីខ្ញុំទុក បេីយេីងសំរេចចិត្តរៀបការនឹងអ្នកណាម្នាក់ ត្រូវរៀបការដោយការស្រលាញ់ចេញពីបេះដូងយេីងតែម្ដង! ហេីយបេីយេីងសំរេចចិត្តថានឹងរៀបការជាមួយនារីណាម្នាក់ យេីងត្រូវមានតួននាទីសំខាន់បំផុតគឺអាចធ្វេីជាបង្គោលដ៏រឹងមាំសំរាប់ក្រុមគ្រួសារ ត្រូវខំប្រឹងរកសុីឫក៏ធ្វេីការរកលុយ ដេីម្បីប្រពន្ធនឹងកូនអោយបានល្អ!
កុំយកប្រពន្ធមកហេីយអោយគេលំបាកដោយសារតែយេីងមិនអាចធ្វេីជាមេគ្រួសារបាន! ត្រូវគិតអោយច្បាស់សិនមុននឹងសំរេចរៀបការ ព្រោះជីវិតនូវលិវគឺមិនដូចជីវិតមានគ្រួសារនោះទេ! 🙏
No comments:
Post a Comment