- ល្ពៅ២ខាំ
- ដំឡូងជ្វា២,៥ខាំ
- ម្សៅអង្ករ១២០ក្រាម
- ស្ករត្នោត៥០ក្រាម
- គ្រាប់ពោតក្រៀម៥០ក្រាម
- ខ្ញីកន្លះមើម
- ទឹក១កូនឆ្នាំង
- ស្ករក្រាម៩០ក្រាម
វិធីធ្វើ
ល្ពៅ និងដំឡូងជ្វាត្រូវយកទៅចំហុយ ឲ្យទន់ដោយឡែកពីគ្នា។ ល្ពៅដែលចំហុយរួចត្រូវកិនឲ្យម៉ដ្ឋ រួចលាយជាមួយម្សៅអង្ករ ហើយខ្ចប់ស្ករត្នោតធ្វើស្នួល រួចលញ់ជាកូនបាល់មូលៗទំហំធំជាងផ្លែអាយបន្តិច។ ដាំទឹកស្ករក្រាមជាមួយគ្រាប់ពោតក្រៀម រួចដាក់ចំណិតខ្ញីចូល។ នៅពេលដែលគ្រាប់ពោតឡើងទន់ ត្រូវដាក់ដុំល្ពៅ និងម្សៅដែលលញ់រួចចូលក្នុងឆ្នាំទឹកស្ករ ដោយទុកវាឲ្យឆ្អិនប្រមាណ៥ទៅ១០នាទី ហើយទុកឲ្យវាត្រជាក់។ នៅពេលទទួលទាន បន្ថែមចំណិតដំឡូងជ្វាពណ៌ស្វាយក្នុងបង្អែមខាងលើជាការស្រេច៕

No comments:
Post a Comment