Friday, 24 November 2017

វិធីធ្វើ បង្អែម​ពងមាន់


គ្រឿង​ផ្សំ​
-        ទឹក​៤​កែវ
-        ស្ករស​១​កូនកែវ
-        អំបិល​មួយ​ចុង​ស្លាបព្រា
-        ស៊ុត​៥​គ្រាប់​



វិធី​ចម្អិន​
-        ដំបូង​ត្រូវ​ដាំ​ទឹក​ឲ្យ​ពុះ
-        ​ដាក់​ស្ករស​និង​អំបិល​ចូល
-        ​បន្ថយ​ភ្លើង ​បន្តិច
-        គោះ​ពងមាន់​ដាក់​ចាន រួច​ព្យាយាម​ស្រង់​ពង​ក្រហម​ចេញ​ពី​ផ្នែក​ស​ខាប់​អន្ធិល​
-        យក​ផ្នែក​ស​នៃ​ស៊ុត​ដាក់​ចូល​ក្នុង​ឆ្នាំង​ទឹក​ស្ករ
-        កូរ​បំបែក​ឲ្យ​ឡើង​ជា​សរសៃ​ៗ
-        ចាប់​ផ្ដើម​ដាក់​ស៊ុត​ក្រហម​ចូល​

ត្រង់​ដំណាក់កាល​នេះ លោក​អ្នក​អាច​មាន​ជម្រើស​២​យ៉ាង​គឺ វាយ​បំបែក​ផ្នែក​ក្រហម​នៃ​ស៊ុត​ក៏​បាន ឬ​ទុក​វា​ទាំង​មូល​រហូត​ដល់​ឆ្អិន​ក៏​បាន​។
បង្អែម​ពងមាន់​នេះ​គួរ​ទទួលទាន​ទាន់​នៅ​ក្ដៅ​ឧណ្ណ​ៗ​ដើម្បី​ទទួល​បាន​រសជាតិ​ឆ្ងាញ់​ជាង​ក្លាសេ​វា​ឲ្យ​ត្រជាក់​៕

No comments:

Post a Comment