Wednesday, 6 December 2017

វិធី​ក្នុង​ការការពារ​អ្នក​ពី​ជំងឺមហារីក​

ជំងឺមហារីក​គឺជា​ជំងឺ​ដែល​មនុស្ស​ទាំងអស់​ខ្លាច​បំផុត​សូម្បី​តែ​លឺឈ្មោះ​របស់​វា ព្រោះ​នៅពេល​ដែល​វា​កើត​លើ​ខ្លួន មាន​អត្រា​ភាគតិច​ណាស់​ដែល​អាច​ជួយ​ព្យាបាល​បាន​។ ដូចនេះ​តើ​មាន​វិធី​អ្វីខ្លះ​ដើម្បី​អាច​ការពារ​អ្នក​ពី​ជំងឺ​នេះ​បាន​?

​បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​ផ្អែម​
​នៅពេល​ដែល​អ្នក​ពិសារ​អាហារ​ដែល​ផ្អែម​ច្រើន ហើយ​មិន​ធ្វើការ​ហាត់ប្រាណ វា​ប្រៀបដូចជា​អ្នក​កំពុងតែ​រងចាំ​ជំងឺមហារីក​មករក​អ្នក​អញ្ចឹង ដូចនេះ​ប្រសិនជា​អ្នក​ខ្ចិល​ហាត់ប្រាណ អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​ផ្អែម​មួយចំនួន​។​

​កាត់បន្ថយ​ការ​ពិសារ​សាច់​អាំង​
​សាច់​អាំង​គឺជា​អាហារ​ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​ញ៉ាំ ប៉ុន្តែ​ប្រសិនជា​អ្នក​ពិសារ​ច្រើន វា​នឹង​អាច​ធ្វើឲ្យ​អ្នក​ឆាប់​ប្រឈមមុខ​នឹង​ជំងឺមហារីក ដោយសារ​តែ​ផ្សែង​ទាំងនោះ ម្យ៉ាងទៀត​អ្នក​ក៏​មិន​ត្រូវ​បរិភោគ​សាច់​កំប៉ុង​ច្រើន​ដែរ ព្រោះ​វា​សុទ្ធតែជា​អាហារ​ដែល​អាច​នាំ​ជំងឺ​មក​រក​អ្នក​បាន​។​

​គេង​ឲ្យ​គ្រប់​៨​ម៉ោង​
​ការ​គេង​ឲ្យ​គ្រប់​នេះ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​វា​មិន​ត្រឹមតែ​អាច​ធ្វើឲ្យ​អ្នក​មានអារ​ម្មណ៍ល្អ​នោះ​ទេ វា​ថែមទាំង​អាច​ធ្វើឲ្យ​អ្នកអា​ចចៀស​ពី​ជំងឺ​ផ្សេងៗ​ទៀតផង​។​

​ញ៉ាំ​ខ្ទឹមស និង​ស្លឹក​ខ្ទឹម​
​នៅពេល​ដែល​អ្នក​ពិសារ​ខ្ទឹម​ស និង​ស្លឹក​ខ្ទឹម​ច្រើន នោះ​អត្រា​នៃ​ការកើត​ជំងឺមហារីក​គឺ​ទាប​បំផុត​។​

​នារី​គួរតែ​ញ៉ាំ​ទឹក​សណ្តែក​ឲ្យ​ច្រើន​
​នៅពេល​ដែល​នារី​ញ៉ាំ​ទឹក​សណ្តែក ឬ​ផលិតផល​ដែល​ធ្វើ​ពី​សណ្តែកសៀង​ច្រើន វា​នឹង​អាច​ធ្វើឲ្យ​អ្នក​ចៀស​ពី​ជំងឺ​មហារីក​សុដន់ ហើយ​អត្រា​នៃ​ការ​មាន​ជំងឺ​មហារីក​ផ្សេងៗ​គឺ​ទាប​បំផុត​។​

​ញ៉ាំ​ទឹក​ច្រើន​
​នៅពេល​ដែល​អ្នក​ញ៉ាំ​ទឹក​ចាប់ពី​២០០០​ដល់​៣០០០​មី​លី​លីត្រ​រៀងរាល់ថ្ងៃ វា​នឹង​អាច​ជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​រាងកាយ​អ្នក​ឲ្យអស់​។​
​មាន​ពេល​ត្រូវ​ហាត់ប្រាណ​
​ចំពោះ​បុគ្គលិក​ក្រុមហ៊ុន​ដែល​ពុំ​សូវ​មាន​ពេល​ហាត់ប្រាណ អ្នក​អាច​ប្រើ​ការដើរ ឡើងជណ្តើរ​ជើង​ដើម្បីឲ្យ​ចេញ​ញើស​បាន ព្រោះ​ញើស​នេះ​គឺជា​ជាតិពុល​ដែល​មាន​ក្នុង​រាងកាយ​អ្នក​។​

​ញ៉ាំ​បន្លែ​ច្រើន​

​អ្នក​ត្រូវ​តែ​ញ៉ាំ​បន្លែ​ឲ្យ​ច្រើន​ជា​រៀងរាល់ថ្ងៃ តិច​បំផុត​គឺ​មួយ​ក្តាប់​ដៃ​។​

​មិន​ជក់បារី និង​ផឹកស្រា​
​ស្រា និង​បារី​គឺជា​របស់​ដែល​ងាយ​ធ្វើឲ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​ទាំងនេះ​បំផុត ដូចនេះ​បើ​អ្នក​ចៀសបាន​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​បំផុត​៕





No comments:

Post a Comment