Monday, 20 November 2017

អគ្គនាយកដ្ឋានពន្ធដារ ពន្យល់ម្ចាស់មធ្យោបាយដឹកជញ្ជូន ពីរបៀបបកបិទសន្លឹកប័ណ្ណបង់ពន្ធផ្លូវ លើយានយន្តឲ្យបានត្រឹមត្រូវ (Video inside)

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញវីដេអូឃ្លីបមួយ ដោយពន្យល់ដល់ម្ចាស់មធ្យោបាយដឹកជញ្ជូន អំពើរបៀបនៃការបកបិទលតាបត្រ (សន្លឹកប័ណ្ណបង់ពន្ធ) លើយានយន្តរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ចៀសវាងការបកមកហើយ បិទទៅវិញមិនជាប់ ឬបិទខុសលក្ខណៈបច្ចេកទេស។
សូមជម្រាបថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០១៧ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋម្ចាស់ យានយន្តជំនិះ ដែលមិនទាន់បានបង់ពន្ធនេះ សូមប្រញាប់ទៅបង់ពន្ធ ជៀសវាងខកខានមិនបានបង់ នាំឲ្យរងការពិន័យ និងអាចរងទោសទណ្ឌថែមទៀត៕

No comments:

Post a Comment