សុខភាព៖ អ្នកទាំងអស់គ្នាប្រហែលជាបានដឹងហើយថាខ្ញីគឺជាអាហារដែលគេស្គាល់ទូទាំងពិភពលោក និងត្រូវគេចាត់ទុកវាជាផ្នែកមួយដែលជួយដល់សុខភាពរបស់យើង។ ហើយម្យ៉ាងវិញទៀត អ្នកវិទ្យាសាស្រ្តក៏បានបង្ហាញពីគុណប្រយោជន៍សម្រាប់ជាអាហារបំប៉ន និងជាថ្នាំព្យាបាលទៅតាមប្រភេទនៃបញ្ហាសុខភាពផ្សេងៗគ្នាផងដែរ។
ប៉ុន្តែដោយឡែកនៅក្នុងករណីអ្នកដែលមានបញ្ហាសុខភាពដូចខាងក្រោមនេះខ្ញី គឺមិនត្រូវបានគេណែនាំឲ្យប្រើនោះឡើយ ពីព្រោះវាអាចឲ្យអ្នកមានបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ។
តោះ! នៅចាំអីទៀតអានទាំងអស់គ្នា
#ជំងឺដែលមានបញ្ហាទៅនឹងកោសិកាឈាម (ឧទាហរណ៍៖ ជំងឺអេដស៍ជាដើម)
ខ្ញីវាធ្វើឲ្យប៉ះពាល់ទៅដល់ថ្នាំសម្រាប់អ្នកជំងឺអេដស៍ ដែលធ្វើឲ្យមានបញ្ហាធ្ងន់ធ្ងរ ដូចនេះអ្នកជំងឺអេដស៍គួរចៀសឲ្យឆ្ងាយពីវាផងដែរ
#ដឹងពីប្រភេទថ្នាំមួយចំនួនឲ្យបានច្បាស់លាស់
ចំពោះចំណុចនេះអ្នកមិនត្រូវប្រើរួមបញ្ចូលគ្នារវាងខ្ញី និងថ្នាំសម្រាប់ជំងឺលើសឈាមនោះទេព្រោះវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ហើយម្យ៉ាងទៀតអ្នកត្រូវចៀសវាងដាច់ខាតកុំប្រើខ្ញីនៅខណៈពេលដែលអ្នកប្រើថ្នាំការពារមិនឲ្យឈាមកក (anticoagulant) ថ្នាំ beta-blockers ឬថ្នាំអាំងស៊ុយលីន។
#អ្នកដែលមិនគ្រប់គីឡូ
ករណីនេះគឺដោយសារឬសខ្ញីវាមានផ្ទុកសារធាតុរំញោចអង់ស៊ីមរំលាយអាហារហើយវានាំឲ្យមានការដុតជាតិខ្លាញ់ និងកាត់បន្ថយមិនឲ្យឃ្លានអាហារដែលជាហេតុ បណ្តាលឲ្យអ្នកមិនឡើងទម្ងន់នោះទេ។ ម្យ៉ាងទៀតវាធ្វើឲ្យអ្នកមករដូវមិនទៀង និងជ្រុះសក់ទៀតផង។

#ពេលមានផ្ទៃពោះ
ខ្ញីវាមានផ្ទុកជាតិរំញោចដែលជួយឲ្យសាច់ដុំកន្ទ្រាក់នៅពេលសម្រាល ប៉ុន្តែវាក៏អាចធ្វើឲ្យកន្ទ្រាក់មុនខែដែលត្រូវសម្រាលផងដែរ ដូចនេះវាគឺជារឿងដែលមិនល្អសម្រាប់ស្រ្តីមានផ្ទៃពោះនោះទេ។ ជាពិសេសនៅដំណាក់កាលត្រីមាសចុងក្រោយនៃការមានផ្ទៃពោះគឺជាអំឡុងពេលដែលអ្នកត្រូវចៀសចេញឲ្យឆ្ងាយពីខ្ញី។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយមិនថាអ្នកប្រើអ្វីនោះទេអ្នកត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពេលសម្រេចចិត្តទទួលទានអ្វីមួយដើម្បីចៀសវាងពីបញ្ហា ពីព្រោះអំឡុងពេលមានផ្ទៃពោះគឺជាអំឡុងពេលដែលអ្នកត្រូវប្រុងប្រយ័ត្នឲ្យបានច្រើនជាមួយនឹងសុខភាពរបស់អ្នក៕

No comments:
Post a Comment