Tuesday, 21 November 2017

មនុស្សស្រីដែលចង់បានរាងស្អាត សាច់ឈាមភ្លឺថ្លារួមទាំងសុខភាពល្អផងនោះ គ្រាន់តែញ៉ាំអាហារអស់ទាំងនេះក៏បានដែរ

សម្រស់៖  រឿងសម្រស់ជារឿងសំខាន់ដែលមនុស្សស្រីជាច្រើនតែងតែមានការព្រួយបារម្ភ ។ នៅក្នុងនោះផងដែរ សុខភាពក៏ជាផ្នែកមួយដ៏សំខាន់មួយដែលត្រូវគិតគូរនិងថែទាំមិនអាចរំលងចោលបាន ។ ព្រោះថាប្រសិនជាសុខភាពរបស់អ្នកមិនល្អហើយសម្រស់របស់អ្នកក៏អាចអន់ថយបាក់ស្រុតទៅតាមហ្នឹងដែរ។
ដូច្នេះតើត្រូវធ្វើយ៉ាងណាដើម្បីបានទាំងស្បែកស្អាត និងសុខភាពល្អក្នុងពេលតែមួយ? មិនពិបាកទេអាហារខាងក្រោមអស់ទាំងនេះអាចជួយអ្នកបាន៖

# សម្រាប់សុខភាពស្បែក

មនុស្សស្រីគ្រប់រូបតែងតែប្រើប្រាស់គ្រប់វិធីសាស្រ្តដើម្បីបានស្បែកមុខ និងដងខ្លួនស្រស់ស្អាតដោយការប្រើគ្រឿងសម្អាង និងវិធីសាស្រ្តធម្មជាតិជាច្រើនមុខ ប៉ុន្តែពេលនេះអ្នកមិនចាំបាច់ពិបាកទៀតទេ គ្រាន់តែទទួលទានអាហារឱ្យបានត្រឹមត្រូវក៏អាចស្អាតបានដែរ ដែលរួមមានដូចជា៖
- អាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា វីតាមីន C វីតាមីន A និងវីតាមីន E ដែលមានដូចជា៖ ពពួកផ្លែក្រូចគ្រប់ប្រភេទ,ស្ត្របឺរី, ល្ហុង,ម្ទេសប្លោក,ដំឡូងជ្វា,ការ៉ុត អាចជួយជួសជុលកោសិកាស្បែកដែលខូចខាត ការពារ និងបង្ការផលប៉ះពាល់ពីកម្តៅថ្ងៃ។
- សារធាតុ Alpha Lipoic Acid (ALA) ដែលមាននៅក្នុងសាច់សត្វក្រហមដូចជាថ្លើម បេះដូង, ផ្កាខាត់ណាខៀវ,ស្ពៃខ្មៅ (Spinach) និងផ្សិតជាដើម អាចជួយកាត់បន្ថយស្បែកដែលឡើងខ្មៅ និងការពារស្បែកកុំឱ្យឆាប់ចាស់បានផងដែរ។
- អាហារដែលមានសារធាតុ Coenzyme Q10 (CoQ10) ដូចជា ស្លឹកជីវ៉ាន់ស៊ុយ,សណ្តែកសៀង, ដំឡូងជ្វាអាចជួយធ្វើឱ្យស្បែករបស់អ្នកនៅតែស្រស់ស្អាតក្មេងជាងវ័យ។
- ការទទួលទានអាហារដែលសម្បូរទៅដោយជាតិសង្កសីដូចជា គ្រាប់ល្ពៅ, សូកូឡា, ទឹកដោះគោជូរ អាចជួយធ្វើឱ្យមុខរបួសទាំងផ្នែកខាងក្នុង និងរបួសសើរស្បែកខាងក្រៅឆាប់ជាសះស្បើយបានផងដែរ។  
អាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា វីតាមីន C វីតាមីន A និងវីតាមីន E ដែលមានដូចជា៖ ពពួកផ្លែក្រូចគ្រប់ប្រភេទ,ស្ត្រូបឺរី, ល្ហុង,ម្ទេសប្លោក,ដំឡូងជ្វា,ការ៉ុត អាចជួយជួសជុលកោសិកាស្បែកដែលខូចខាត ការពារ និងបង្ការផលប៉ះពាល់ពីកម្តៅថ្ងៃ

# សម្រាប់សុខភាពដើមទ្រូង

អាហារដែលមានរួមមានដូចជា ផ្កាខាត់ណាខៀវ, ដំឡូងជ្វា,ត្រីសាល់ម៉ុង,តែបៃតង,ផ្លែទទឹម, និងផ្សិត អាចជួយធ្វើឱ្យដើមទ្រូងរបស់អ្នកមានសុខភាពល្អ អាចធ្វើការការពារ និងទប់ស្កាត់កោសិកាជំងឺមហារីកសុដន់ដែលរីកលូតលាស់បានយ៉ាងប្រសើរ។  
អាហារដែលមានរួមមានដូចជា ផ្កាខាត់ណាខៀវ, ដំឡូងជ្វា,ត្រីសាល់ម៉ុង,តែបៃតង,ផ្លែទទឹម, និងផ្សិត អាចជួយធ្វើឱ្យដើមទ្រូងរបស់អ្នកមានសុខភាពល្អ អាចធ្វើការការពារ និងទប់ស្កាត់កោសិកាជំងឺមហារីកសុដន់ដែលរីកលូតលាស់បានយ៉ាងប្រសើរ

# សម្រាប់សុខភាពឆ្អឹង និងធ្មេញរឹងមាំ

ការទទួលទានអាហារដែលសម្បូរទៅដោយសារធាតុកាល់ស្យូម និងវីតាមីន D ដូចជា ឈីស, ទឹកដោះគោ, ទឹកដោះគោជូរ, ត្រីសាឌីន, បន្លែពណ៌បៃតងចាស់ (ស្ពៃខ្មៅ Spinach, ស្ពៃ Collard Green) , ទឹកក្រូចស្រស់ៗ និងសណ្តែកសៀង អាចជួយធ្វើឱ្យធ្មេញ និងឆ្អឹងរបស់អ្នករឹងមាំ។  
ការទទួលទានអាហារដែលសម្បូរទៅដោយសារធាតុកាល់ស្យូម និងវីតាមីន D ដូចជា ឈីស, ទឹកដោះគោ, ទឹកដោះគោជូរ, ត្រីសាឌីន, បន្លែពណ៌បៃតងចាស់ (ស្ពៃខ្មៅ Spinach, ស្ពៃ Collard Green) , ទឹកក្រូចស្រស់ៗ និងសណ្តែកសៀង អាចជួយធ្វើឱ្យធ្មេញ និងឆ្អឹងរបស់អ្នករឹងមាំ

# អ័រម៉ូនមានតុល្យភាព

អរម៉ូននៅក្នុងរាងកាយរបស់ស្ត្រីសំខាន់ខ្លាំងណាស់នៅក្នុងសុខភាពបន្តពូជ ដែលអាចជួយធ្វើឱ្យអ្នកមានសុខភាពល្អ និងមានអត្រាបង្កកំណើតឆាប់រហ័សផងដែរ សម្រាប់អ្នកដែលចង់មានផ្ទៃពោះ។ ដើម្បីឱ្យអរម៉ូនរាងកាយមានតុល្យភាពល្អអ្នកគួរទទួលទានអាហារដែលសម្បូរទៅដោយអាស៊ីតឆ្អែត Omega-3, វីតាមីន E, Iodine, Choline និងវីតាមីនC ដែលរួមមានដូចជា ពពួកត្រីសមុទ្រដូចជាត្រីសាម៉ុង,គ្រាប់ថ្នាំខ្លាញ់ត្រី, និងប្រេងគ្រាប់រុក្ខជាតិជាដើម។
ដើម្បីឱ្យអរម៉ូនរាងកាយមានតុល្យភាពល្អអ្នកគួរទទួលទានអាហារដែលសម្បូរទៅដោយអាស៊ីតឆ្អែត Omega-3, វីតាមីន E, Iodine, Choline និងវីតាមីនC

# ជំនួយសាច់ដុំ និងគ្រប់គ្រងទម្ងន់

ការទទួលទានអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនដូចជាពពួកសាច់សត្វ, ស៊ុត និងគ្រាប់ធញ្ញជាតិដូចជាគ្រាប់សណ្តែក មានប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់សុខភាពក្មេងស្រីដែលកំពុងតែស្ថិតនៅក្នុងវ័យកំពុងតែធ្វើការលូតលាស់។ ដោយការទទួលទានជាតិប្រូតេអ៊ីនជាប្រចាំថែមទាំងអាចជួយដល់ការសម្រកទម្ងន់ ជំនួយសាច់ដុំឱ្យរឹងមាំ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អផងដែរ។ 
ការទទួលទានអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនដូចជាពពួកសាច់សត្វ, ស៊ុត និងគ្រាប់ធញ្ញជាតិដូចជាគ្រាប់សណ្តែក មានប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់សុខភាពក្មេងស្រីដែលកំពុងតែស្ថិតនៅក្នុងវ័យកំពុងតែធ្វើការលូតលាស់

# ជំនួយសុខភាពផ្លូវចិត្ត និងប្រព័ន្ធភាពស៉ាំ

អាហារដែលមានសារធាតុ Folic Acid ដូចជាវីតាមីន B9 ដែលមាននៅក្នុងផ្លែប័រ ការ៉ុត ពពួកគ្រាប់សណ្តែក,គ្រាប់ធញ្ញជាតិ, ផ្កាខាត់ណាខៀវ,ពោត ,ផ្លែ ​Beetroot និងអាហារផ្សេងៗជាច្រើនមុខទៀត អាចជួយធ្វើឱ្យសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើង បំបាត់អាការធុញថប់ អស់កម្លាំង ស្ត្រេស ថែមទាំងធ្វើឱ្យប្រព័ន្ធភាពស៉ាំរឹងមាំការពារអ្នកពីជំងឺផ្សេងៗបានផងដែរ៕  
អាហារដែលមានសារធាតុ Folic Acid ដូចជាវីតាមីន B9 ដែលមាននៅក្នុងផ្លែប័រ ការ៉ុត ពពួកគ្រាប់សណ្តែក,គ្រាប់ធញ្ញជាតិ, ផ្កាខាត់ណាខៀវ,ពោត ,ផ្លែ ​Beetroot និងអាហារផ្សេងៗជាច្រើនមុខទៀត អាចជួយធ្វើឱ្យសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើង

No comments:

Post a Comment