Friday, 17 November 2017

មួយសន្លឹក របស់ ដួង លីនដា ដូចDavika កាន់តែខ្លាំង!

ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានស្គាល់រួចមកហើយ ពីតារាសម្តែងស្រី ដួង លីនដា ដែលមានរូបសម្រស់ស្រស់ស្អាត អមជាមួយនឹង សមត្ថភាពសម្តែងពេញខ្លួន ដែលជារឿយ តែងឃើញនាង តាមបទចម្រៀងជាច្រើនបទ ក្នុងផលិតកម្ម ហង្សមាស។
អ្វីដែលគេចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺនាង មានទម្រង់មុខ ស្រដៀងនឹង តារាស្រីថៃដ៏ល្បី នាងDavika ទៀតផង។ ហើយការដែលមានមុខស្រដៀងគ្នានេះ គឺមិនមែន មកពីនាង កែសម្ផស្សអ្វីនោះទេ គឺអាចនិយាយបានថា ភាពចៃដន្យ ដែលតារាស្រីខ្មែរ និង តារាស្រីខ្មែរ មុខប្រហែលគ្នា យ៉ាងដូច្នេះ។
កាលពីថ្មីៗនេះ ដួង លីនដា បានបង្ហោះរូបថតមួយសន្លឹក ដែលធ្វើឲ្យ អ្នកគាំទ្រ ភ្ញាក់ផ្អើល និងនាំគ្នា ពោលពាក្យពេញមាត់ថា រូបមួយនេះ កាន់តែដូចDavika កាន់តែខ្លាំង ជាមួយនឹងស្ទាយសក់ និង ទម្រង់មុខជាដើម៕
ចង់ដឹងថា ដូចយ៉ាងណា តោះមើលទាំងអស់គ្នា៖

ដួង លីនដា
ដួង លីនដា
រូបមួយសន្លឹកនេះ គេថា ដូចDavika ខ្លាំង
Davika
Davika

No comments:

Post a Comment