Wednesday, 29 November 2017

ខ្ទឹមបារាំងមិនមែនសម្រាប់តែទទួលទាននោះទេ! ប៉ុន្តែវាជួយព្យាបាលបញ្ហាសក់របស់អ្នកបានទៀតផង

អ្នកទាំងអស់គ្នាធ្លាប់តែបានដឹងថាខ្ទឹមបារាំងគឺសម្រាប់យកមកទទួលទាន និងអាចជួយដល់សម្រស់របស់អ្នកបានទៀតផង។
 ប៉ុន្តែនៅពេលនេះវាមានអត្ថប្រយោជន៍ដ៏សំខាន់បន្ថែមទៀតនោះគឺការដោះស្រាយអំពីបញ្ហាសក់ខូច និងធ្វើឲ្យសក់ដុះលូតលាស់បានល្អទៀតផង។
ម្យ៉ាងវិញទៀតខ្ទឹមបារាំងមានផ្ទុកសារធាតុប្រឆាំងបាក់តេរីដែលបង្កឲ្យស្បែកក្បាលខូចឬរលាកជាហេតុធ្វើឲ្យសក់ជ្រុះ។ ហើយនៅក្នុងខ្ទឹមបារំាងនេះផងដែរគឺវាផ្ទុកទៅដោយស្ពាន់ធ័រដែលជាផ្នែកមួយដ៏ចម្បងនៅក្នុងការបំប៉នសារធាតុគ្រប់គ្រាន់ដល់សក់ និងធ្វើជួយឲ្យដំណើរការឈាមរត់បានល្អ។
ខ្ទឹមបារាំង
ដូច្នេះយើងមាន២របៀបនៅក្នុងការថែរក្សាសក់របស់អ្នក និងជួយឲ្យសក់ដុះវែងបានល្អ ដោយគ្រាន់តែអ្នកជ្រើសរើសវិធីណាមួយមកអនុវត្តន៍ដែលអ្នកគិតថាវាងាយស្រួលសម្រាប់អ្នក៖

របៀបទី១៖ ការធ្វើម៉ាស់ថែរក្សាសក់ឲ្យលូតលាស់ល្អ

គ្រឿងផ្សំរួមមាន៖
• ទឹកខ្ទឹមបារាំង ចំនួន២ស្លាបព្រាបាយ
• ទឹកឃ្មុំ ចំនួន១ស្លាបព្រាបាយ
វិធីធ្វើ៖
• លាយទឹកខ្ទឹមបារំាងជាមួយនឹងទឹកឃ្មុំចូលគ្នា
• លាបវានៅលើសក់របស់អ្នក
• ទុកចោលរយៈពេល១៥នាទី
• បន្ទាប់មកលាងសម្អាតសក់របស់អ្នកជាមួយសាប៊ូឲ្យបានហ្មត់ចត់ដើម្បីធ្វើឲ្យល្បាយដែលអ្នកបានលាបនោះសម្អាតចេញពីសក់ក្បាលបានល្អ
• អ្នកគួរតែអនុវត្តន៍វិធីនេះ១ដង ក្នុងមួយសប្តាហ៍
ខ្ទឹមបារាំង និងទឹកឃ្មុំ
ម៉ាស់ថែរក្សាសក់ឲ្យលូតលាស់ល្អដែលផ្សំពីខ្ទឹមបារាំង និងទឹកឃ្មុំ

របៀបទី២៖ ការលាងសម្អាតសក់ជាមួយខ្ទឹមបារាំងដើម្បីឲ្យសក់ឆាប់ដុះ

គ្រឿងផ្សំ៖
• ខ្ទឹមបារាំង
វិធីធ្វើ៖
• បកសំបកខ្ទឹមបារាំងចេញ
• ហាន់ខ្ទឹមបារាំងជាចំណិតតូចៗ
• ច្របាច់យកទឹកដោយប្រើដៃ ប្រើម៉ាស៊ីនក្រឡុក ឬវិធីផ្សេងទៀតដែលអ្នកអាចធ្វើបានដើម្បីឲ្យបានទឹករបស់វា
• យកទឹកខ្ទឹមបារាំងលាប ឬម៉ាស្សាឲ្យជា្របដល់សព្វស្បែកក្បាលរបស់អ្នក និងធ្វើការម៉ាស្សាវានៅត្រង់កន្លែងដែលគ្មានសក់(ទំពែក)
• បន្ទាប់មកទុកវាចោលយ៉ាងហោចណាស់រយៈពេល១៥នាទី ឬយូរជាងនេះ
• រួចរាល់ហើយអ្នកអាចលាងសម្អាតសក់របស់អ្នកដោយប្រើសាប៊ូកក់សក់ណាដែលជួយធ្វើឲ្យសក់ទន់ ឬទប់ស្កាត់ការរមាស់ស្បែកក្បាល៕
រូបភាពតំណាង
រូបភាពតំណាង

No comments:

Post a Comment