Monday, 13 November 2017

បទ«What's Your Name» របស់ពេជ្រ សោភា កន្រ្តាក់អារម្មណ៍ក្មេងៗរាំមុខឆាក ចង់បះសក់! (មានវីដេអូ)

ភ្នំពេញ៖ បទ «What’s Your Name» របស់អ្នកនាងពេជ្រ សោភា គ្រាន់តែចាប់ផ្តើមចេញភ្លាមឃើញថាមានការគាំទ្រ ក៏ដូចជាការរាំកម្សាន្ត ពីសំណាក់អ្នកគាំទ្រជាច្រើន។
ជាការពិតណាស់ បទនេះដែលឃើញថាមានអ្នក Cover ជាច្រើននាក់ និងទទួលបានការចាប់អារម្មណ៍ជាមួយនឹងស្ទីលក្បាច់រាំ និងអត្ថន័យនៃបទចម្រៀង។
ជាក់ស្តែង អ្នកនាងពេជ្រ សោភា ដែលជាម្ចាស់បទនេះផ្ទាល់តែម្តង ឡើងច្រៀងលើ ឆាកជាមួយនឹងការរាំយ៉ាងឡូយ សូម្បីតែក្មេងៗដែលឈរមើលនៅទីនោះ ទប់អារម្មណ៍ពុំជាប់ដែរ។
ដោយឡើងឈររាំផង ច្រៀងតាមផង នៅខាងមុខឆាកតែម្តង ធ្វើឲ្យអ្នកនាងពេជ្រ សោភា ញញឹមបិទមាត់មិនជិតតែម្តង ព្រោះមិននឹកស្មានថា ទទួលបានការគាំទ្រខ្លាំងយ៉ាងនេះ ជាពិសេសបទនេះ ក៏បានធ្វើឲ្យក្មេងរាំយ៉ាងសប្បាយរីករាយផងដែរ៕
ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

អ្នកនាងពេជ្រ សោភា នៅលើឆាក
អ្នកនាងពេជ្រ សោភា នៅលើឆាក
ក្មេងៗទប់អារម្មណ៍ពុំបាន ឡើងរាំតែម្តង
ក្មេងៗទប់អារម្មណ៍ពុំបាន ឡើងរាំតែម្តង

No comments:

Post a Comment