Monday, 13 November 2017

អង្គុយ​ច្រើន​ម៉ោង​ជាប់​គ្នា​ប្រឈម​នឹង​បញ្ហា​សុខភាព​ខ្ពស់​

​សុខភាព ៖ យ៉ាងហោចណាស់​គួរ​ហាត់ប្រាណ​១​ម៉ោង​ក្នុង​មួយ​ថ្ងៃជា​ចាំបាច់​ដើម្បី​ទប់ស្កាត់​ផល ប៉ះពាល់​នៃ​ការ​អង្គុយ​ធ្វើការ​រហូតដល់​ទៅ​ប្រាំបី​ម៉ោង​។ នេះ​បើ​យោងតាម​ការសិក្សា​ចុងក្រោយ​ដែល​បង្ហាញ​ពី​គ្រោះថ្នាក់​នៃ​ការរស់នៅ​សុខ​ស្រួល​របស់​អ្នកធ្វើការ​ក្នុង​ការិយាល័យ​។​
​ក្រុម​អ្នកជំនាញ​អន្តរជាតិ​មួយ​បាន​រកឃើញថា ហានិភ័យ​នៃ​ការស្លាប់​អំឡុងពេល​នៃ​ការតាមដាន​រយៈពេល​ពី​២​ឆ្នាំទៅ​១៨ ឆ្នាំ មាន ៩,៩% សម្រាប់​អ្នក​ដែល​អង្គុយ​ធ្វើការ​រយៈពេល​ប្រាំបី​ម៉ោង ឬ​ច្រើនជាង​នេះ​ក្នុង​មួយថ្ងៃ​។​
​បើ​ធៀប​នឹង​អ្នក​ដែល​អង្គុយ​ធ្វើការ តិចជាង​បួន​ម៉ោង​ក្នុង​មួយថ្ងៃ និង​មាន​ភាព​សកម្ម​ហាត់ប្រាណ​យ៉ាងហោចណាស់​មួយ​ម៉ោង​ក្នុង​មួយថ្ងៃ ហានិភ័យ​នៃ​ការស្លាប់​មាន​ត្រឹមតែ​៦,៨%​ប៉ុណ្ណោះ​៕
រូបតំណាង

No comments:

Post a Comment