Saturday, 11 November 2017

សោកស្ដាយ! ក្រុមកីឡាការិនីប៉េតង់កម្ពុជា ដណ្ដើមបានត្រឹមមេដាយសំរឹទ្ធ ក្រោយចាញ់បារាំង ១៣-៨ពិន្ទុ

(ភ្នំពេញ)៖ បេសកកម្មរបស់ក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា បានបញ្ចប់ហើយ ដោយទទួលបានត្រឹមមេដាយសំរឹទ្ធលើវិញ្ញាសាវាយជាក្រុមនារី ៣នាក់ ទល់នឹង ៣នាក់ ក្រោយប្រកួតចាញ់ក្រុមកីឡាការិនីបារាំង ក្នុងលទ្ធផល ១៣-៨ពិន្ទុ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៧ នៅចិន។
ដូច្នេះកម្ពុជា ឈ្នះបាន២គ្រឿងដែរ ដោយមេដាយមាស១គ្រឿងដោយវីរកីឡាការិនី កែ ឡេង វាយឯកត្តជន និងវាយក្រុម ៣នាក់ទល់នឹង ៣នាក់នៅក្នុងព្រឹត្តិការណ៍ប្រកួតប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០១៧ ដែលមានចិនធ្វើម្ចាស់ផ្ទះ។
លោក សូម៉ៃ សុគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជា បានឲ្យដឹងថា ការបរាជ័យខាងលើ បានធ្វើឲ្យក្រុមកីឡាការិនីប៉េតង់កម្ពុជា ដែលរួមមានវីរកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និង ស្រ៊ាង សុរ៉ាឃីម ទទួលបានត្រឹមមេដាយសំរឹទ្ធស្ទួនដោយស្វ័យប្រវត្តិ ជាមួយក្រុមកីឡាការិនីអ៊ីតាលី គ្រាដែលក្រុមជើងខ្លាំងបារាំង ត្រូវបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមកីឡាការិនីម៉ាដាហ្កាស្កា ដែលជាក្រុមខ្លាំងដូចគ្នា នាល្ងាចថ្ងៃសៅរ៍នេះ។
ប៉ុន្ដែទោះបីក្រុមកីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធលើវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់ក្ដី តែកម្ពុជា នៅតែមានមោទនៈភាព ចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់វីរកីឡាការិនី កែ ឡេង ដែលលោកស្រីសម្រេចដណ្ដើមបានមេដាយមាសពិភពលោកជាលើកទី៣ ឬការពារបានសម្រេចជាលើកទី២ លើវិញ្ញាសាវាយពិន្ទុនារី បន្ទាប់ពីលត់ក្រុមកីឡាការិនីថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយពិន្ទុ ៤៣-៣៨ កាលពីយប់មិញ៕
បេសកកម្មរបស់ក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា បានបញ្ចប់ហើយ ដោយទទួលបានត្រឹមមេដាយសំរឹទ្ធលើវិញ្ញាសាវាយជាក្រុមនារី ៣នាក់ ទល់នឹង ៣នាក់ ក្រោយប្រកួតចាញ់ក្រុមកីឡាការិនីបារាំង ក្នុងលទ្ធផល ១៣-៨ពិន្ទុ
បេសកកម្មរបស់ក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា បានបញ្ចប់ហើយ ដោយទទួលបានត្រឹមមេដាយសំរឹទ្ធលើវិញ្ញាសាវាយជាក្រុមនារី ៣នាក់ ទល់នឹង ៣នាក់ ក្រោយប្រកួតចាញ់ក្រុមកីឡាការិនីបារាំង ក្នុងលទ្ធផល ១៣-៨ពិន្ទុ
ប្រភព : Fresh News

No comments:

Post a Comment