ខេត្តឧត្តរមានជ័យ ៖ អគ្គីភ័យបានលេបត្របាក់ផ្ទះគ្រូខ្មែរមើលជម្ងឺទូទៅមួយខ្នង នៅស្រុកចុងកាល់ កាលពីវេលាម៉ោង ៧,៣០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ ។ តាមសេចក្តីរាយការណ៍ផ្ទះជនរងគ្រោះមានទំហំ៨គុណ៩ម៉ែត្រ សង់ពីឈើខាងក្រោមថ្មលើ ដំបូលប្រក់ក្បឿង ។ ចំណែកមូលហេតុបណ្តាលឲ្យឆេះមកពីការដុតធូកទៀនមិនប្រុងប្រយ័ត្ន ។
សមត្ថកិច្ចឲ្យដឹងថា ផ្ទះខាងលើនេះ ស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។ ខណមានគ្រោះអគ្គីភ័យនោះសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គីភ័យស្រុកចុងកាល់ចំនួន១គ្រឿង និងរថយន្តពន្លត់ អគ្គីភ័យរបស់ស្នងការដ្ឋាននគបានខេត្តឧត្តរមានជ័យចំនួន២គ្រឿង បាញ់ពន្លត់ដែរ តែមិនអាចជួយទាន់ពេល។
សមត្ថកិច្ច បានឲ្យដឹងថា ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន សម្ភារៈប្រើប្រាស់ និងលុយចំនួន៥៤,០០០បាត៕
សមត្ថកិច្ច បានឲ្យដឹងថា ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន សម្ភារៈប្រើប្រាស់ និងលុយចំនួន៥៤,០០០បាត៕
No comments:
Post a Comment