Monday, 20 November 2017

បន្ទាប់ពីទទួលសេចក្តីជូនដំណឹងពីផលប៉ះពាល់ នៃការប្រើប្រាស់សាធាតុគីមីបូរ៉ាក់ ចាប់ពីថ្ងៃនេះសិប្បកម្មផលិតសរសៃគុយទាវ នៅក្នុងខេត្តតាកែវ គ្មានសារធាតុគីមីបូរ៉ា​ក់ ទៀតឡើយ

(តាកែវ)៖ សរសៃគុយទាវបាញ់កាញ់ដែលផលិតនៅតាមសិប្បកម្មនានា នៅក្នុងខេត្តតាកែវ ដែលពីមុនត្រូវបានមន្រ្តីជំនាញកាំកុងត្រូល រកឃើញមាន ការដាក់សាធាតុគីមីបូរ៉ាក់ នាំឲ្យប៉ះពាល់សុខភាពអ្នកបរិភោគនោះ ត្រូវបានមន្រ្តីជំនាញបញ្ជាក់ថា ម្ចាស់សិប្បកម្មទាំងអស់នោះ បានបញ្ឈប់ការដាក់ សារធាតុគីមីនេះហើយ បន្ទាប់ពីអាជ្ញាធខេត្តបានចេញសេចក្ដីជូនដំណឹង ស្ដីពីការហាមឃាត់ និងទប់ស្កាត់ការប្រើប្រាស់ទំនិញមានសារធាតុគីមី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅផ្សារសំរោងយ៉ោង ស្រុកបាទី ខេត្តតាកែវ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានថ្លែងថា ក្រុមអាជីវករដែលដាក់លក់ទំនិញជាគ្រឿងបិរភោគ គ្រឿងកំប៉ុង បន្លែផ្លែឈើ នៅតាមផ្សារនានា ក្នុងខេត្តតាកែវ ភាគច្រើនកាន់តែមានការយល់ដឹងច្រើនអំពីសុវត្ថិភាពចំណីអាហារ និងលក់តែទំនិញដែល មានគុណភាពល្អ មានអនាម័យត្រឹមត្រូវ និងគ្មានការដាក់សារធាតុគីមីបន្ថែមទៀតនោះទេ ជាពិសេសសសៃគុយទាវបាញ់កាញដែលផលិតតាមសិប្បកម្មនានា នៅក្នុងខេត្តដែលកន្លងមកមន្រ្តីរបស់លោកធ្វើតេស្តរកឃើញសាធាតុបូរ៉ាក់ នោះមិនត្រូវរកឃើញសាធាតុគីមីនេះ នៅលើរបស់ទាំងអស់នេះទេ។
លោក ប៉ោ លាងគង់ បានបន្តថា កន្លងមកបន្ទាប់ពីមន្រ្តីកាំកុងត្រូល បានរកឃើញមានសាធាតុគីមីនៅលើសសៃគុយទាវ និងនៅលើខ្ញីដែលបាន ដាក់លក់នៅលើទីផ្សារ យើងក៏បានជូនដំណឹងទៅកាន់រដ្ឋបាលសាលាខេត្តតាកែវ ហើយលោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ក៏បានចេញ សេចក្ដីជូនដំណឹងមួយស្ដីពីការហាមឃាត់ និងទប់ស្កាត់កុំឲ្យមានការប្រើប្រាស់សាធាតុគីមីផ្សេងៗ នៅលើផលិតផលគ្រប់ប្រភេទ និងម្ហូបអាហា។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក៏បានលើកឡើងពីការចាត់វិធានការណ៍តឹងរឹងតាមផ្លូវច្បាប់ចំពោះម្ចាស់សិប្បកម្មដែលបន្តផលិតសសៃគុយទាវដាក់សាធាតុគីមី។ ដូច្នោះការបញ្ឈប់ដាក់សាធាតុគីមីនៅលើសសៃគុយទាវបាញ់កាញ និងខ្ញី គឺបានបង្ហាញឲ្យឃើញពីស្មារតីទទួលខុសត្រូវ របស់អាជីវករ និងម្ចាស់សិប្បកម្មពីការគិតគូរសុវត្ថិភាពចំណីអាហារ ដែលដាក់លក់នៅលើទីផ្សារ៕







No comments:

Post a Comment