Saturday, 18 November 2017

ខ្ចិលសម្អាតផ្ទះមែនទេ! របស់ទាំងនេះអាចជួយជួយសំរួលដល់ការងារអ្នកបាន

នរណាក៏ចង់បានកន្លែងរស់នៅស្អាត, កន្លែងគេងស្អាត និងផ្ទះស្អាតហើយមិនត្រឹមតែមើលទៅស្រស់ស្អាតនោះទេថែមទាំងមានរបៀបរៀបរយ និងមានការអនាម័យផងដែរ។ តែពេលខ្លះការសម្អាតផ្ទះឬវត្ថុប្រើប្រាស់ផ្សេងៗវាមិនមែនជារឿងសប្បាយដែលគួរឲ្យចូលចិត្តនោះទេសម្រាប់មនុស្សមួយចំនួន។
ខាងក្រោមជាផលិតផលសម្រាប់ជួយដល់អ្នកដែលខ្ចិលសម្អាត ឲ្យមានភាពងាយស្រួល  និងធ្វើឲ្យផ្ទះមានរបៀបរៀបរយ៖
១.ប្រើស្រោមដៃសម្រាប់លាងសម្អាត ដែលវាការពារដៃរបស់អ្នកមិនឲ្យសើម ឬប្រលាក់នៅពេលកំពុងលាងសម្អាត។
រូបភាពស្រោមដៃtatted dish glove
២.ប្រើក្រដាសសម្រាប់បិតលើចង្ក្រាន ដើម្បីការពារការប្រលាក់ និងធ្វើឲ្យអ្នកមានភាពងាយស្រួលនៅក្នុងការយកភាពកង្វក់រញ៉េរញ៉ៃចេញបានល្អ ហើយឆាប់រហ័ស។
រូពភាពនៃការប្រើប្រាស់stick-on
៣.ការប្រើម៉ាស៊ីនប៉ូមធូលី និងកំទេចតូចៗនៅលើតុ
វិធីនេះវាមានភាពងាយស្រួល និងលឿន ហើយថែមទាំងសម្អាតបានស្អាតល្អដោយមិនប្រើកម្លាំងច្រើន ថែមទាំងមិនមានអារម្មណ៍ថាហត់ជាពិសេសម្រាប់អ្នកដែលមិនចូលចិត្តការសម្អាត។ 
រូបភាពនៃម៉ាស៊ីនtabletop vacuum
៤.ប្រើដីឥដ្ធ(វាមានលក្ខណៈទន់ដូចជាជ័រហើយវាសម្រាប់ក្មេងលេងផងដែរ) ដើម្បីសម្អាតរាល់របស់បចេ្ចកវិទ្យារបស់អ្នកបានយ៉ាងល្អ។
រូពភាពនៃputty
៥.ប្រើសម្រាប់សម្អាតស្បែកជើងមុនពេលដើរចូល ឬចេញពីផ្ទះដែលមានឈ្មោះថា hedgehog។
រូបភាពនៃhedgehog
៦.ប្រើប្រដាប់ទុកវត្ថុក្មេងលេងដែលគេហៅថាtoydozer ព្រោះវាធ្វើឲ្យសម្ភារៈក្មេងលេងមានរបៀបរាបរយ និងស្អាត ជាពិសេសវាងាយស្រួលដោយអ្នកមិនចាំបាច់សម្អាតឬរៀបចំបន្ទាប់ពីកូនរបស់អ្នកលេងសម្ភារៈទាំងនោះហើយ។
រូបភាពនៃtoydozer
៧.ប្រើឧបករណ៍លាងសម្អាតរបស់របរដូចជាស្លាបព្រា និងកាំបិតជាដើមដែលវាមានជាប់កំទេចអាហារផ្សេង។
រូបភាពនៃcutlery cleaner
៨.ប្រើប្រាស់ច្រាស់លាងសម្អាតដែលវាអាចបំបាត់អារម្មណ៍ធុញទ្រាំនៅពេលកំពុងលាងសម្អាតដែលគេហៅថាbubble wand។
រូបភាពនៃbubble wand
៩.ប្រើប្រដាប់បោសធូលី(duster)ដែលជួយសម្អាតធូលីគ្រប់ចន្លោះ និងកន្លែងដែលអ្នកពិបាកក្នុងការបោសជូតឬកន្លែងដែលអ្នកមើលមិនឃើញបានយ៉ាងងាយ។
រូបភាពនៃduster
១០.ប្រើប្រាស់ម៉ាស៊ីនបោសសម្អាត(Roomba)ដែលតម្រូវទៅតាមប្រភេទនៃបន្ទប់របស់អ្នក។
រូបភាពនៃម៉ាស៊ីនបូ៊មធូលីRoomba
១១.ប្រើឧបករណ៍លាងសម្អាតកញ្ចក់ដែលមានទាំងទឹកបាញ់ និងក្រណាត់សម្អាតតែមួយដែលហៅថា( all-in-one sprayer and cleaner) ព្រោះវាងាយស្រួលមិនចាំបាច់ផ្លាស់ប្តូរចុះឡើង។
រូបភាពនៃឧបករណ៍ all-in-one sprayer and cleaner
១២.ប្រើក្រវ៉ាត់កដែលធ្វើពីខ្សែអំបោះហ្វៃបឺ(microfiber tie)ដើម្បីសម្អាតភាពកខ្វក់ចេញពីអេក្រង់ទូរស័ព្ទរបស់អ្នក ព្រោះវាមានភាពងាយស្រួលសម្រាប់អ្នកដែលខ្ជិលក្នុងការសម្អាត។
រូបភាពនៃក្រវ៉ាត់កmicrofiber tie

No comments:

Post a Comment