រាជធានីភ្នំពេញ ៖ លោកឧកញ៉ា ព្រុំ សិទ្ធី អគ្គនាយកក្រុមហ៊ុនបុរីអង្គរភ្នំពេញ បានប្រើអំណាចរបស់ខ្លួន ក្រាលចាក់ជាបេតុងយ៉ាងរឹងមាំលើប្រឡាយមេទាំងបំពានច្បាប់ ដែលអាចធ្វើឲ្យមានការប៉ះពាល់ដល់ ការស្ដារប្រឡាយរំដោះទឹកចេញពីរាជធានីភ្នំពេញ ពិសេសលោកឧកញ៉ារូបនេះ កំពុងទទួលរងនូវការរិះគន់យ៉ាងដៃពីអាជ្ញាធរថា បានយកឈ្មោះថ្នាក់ដឹកនាំកំពូលៗទៅប្រើ ដើម្បីឲ្យអាជ្ញាធរ ខ្លាចរអារទៀតផង។
ជាមួយគ្នានេះ ឧកញ៉ារូបនេះ ក៏បានជេរប្រមាថខ្លាំងៗទៅលើអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌឫស្សីកែវ និងអាជ្ញាធរខណ្ឌសែនសុខ ដែលកំពុងអនុវត្តបំពេញភារកិច្ចជូនប្រជាពលរដ្ឋ រហូតប្រើពាក្យថា «ពួកអាឆ្កែគ្រប់គ្នា» ដែលបានបើកភ្លើងខៀវឲ្យឈ្មួញប្រើរថយន្ដតូចធំគ្រប់ប្រភេទ ធ្វើចរាចរដឹកដីលើដងផ្លូវបុរីអង្គរភ្នំពេញ បណ្ដាលឲ្យរងការខូចខាត ទាំងគ្មានមូលដ្ឋានច្បាស់លាស់។
ការប្រមាថកាតទានរបស់លោកឧកញ៉ា ព្រុំ សិទ្ធី យ៉ាងដូច្នេះ បានកើតមានឡើងនៅក្នុងទីសាធារណៈ ខណៈដែលអភិបាលរងរាជធានីភ្នំពេញលោក អៀង អូននី បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌឫស្សីកែវ រដ្ឋបាលខណ្ឌសែនសុខ និងអាជ្ញាធរសង្កាត់ រួមជាមួយមន្ត្រីតាមបណ្ដាការិយាល័យចំណុះជំនាញពាក់ព័ន្ធជាច្រើននាក់ ចុះទៅត្រួតពិនិត្យដោយផ្ទាល់ពីស្ថានភាពប្រឡាយ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ចាប់ពីចំណុចស្ពានលោកឧកញ៉ា ម៉ុង រិទ្ធី ក្នុងភូមិកោះអណ្ដែត ព្រុំប្រទល់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដេញមកខាងជើងឆ្លងកាត់ភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រហូតមកដល់ប្រឡាយអូរអង្កាមជាប់ផ្លូវបុរីអង្គរ ចូលមកតាមប្រឡាយអូរអាគុជ ឆ្លងកាត់រហូតមកដល់ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ធ្លាក់ទៅដល់ហ្គ្រេនភ្នំពេញ ព្រុំប្រទល់សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រហូតធ្លាយដល់ផ្លូវទំនប់កប់ស្រូវ។
ការចុះពិនិត្យប្រឡាយខាងលើនេះ បានធ្វើឡើង ដើម្បីរិះរកមធ្យោបាយរំដោះទឹកចេញពីរាជធានីភ្នំពេញ គោលបំណងបញ្ជៀសការលិចលង់ពីជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ ក្រោយពីទទួលបានការណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ពេលចុះទៅត្រួតពិនិត្យប្រឡាយនោះ ស្រាប់តែលេចមុខលោកឧកញ៉ា ព្រុំ សិទ្ធី មកអះអាងដោយយកឈ្មោះលោក ឌី ពៅ មកប្រើថា បានស្នើសុំទៅថ្នាក់ដឹកនាំកំពូលរួចហើយ ទើបហ៊ានចាក់ក្រាលជាបេតុងយ៉ាងរឹងមាំលើប្រឡាយបែបនេះ ពិសេសបានគម្រាមជេរប្រមាថលើ អាជ្ញាធរ ដែលកំពុងអនុវត្តបំពេញភារកិច្ចជូនប្រជាពលរដ្ឋថា «ពួកអាឆ្កែគ្រប់គ្នា» បានបើកភ្លើងខៀវឲ្យឈ្មួញប្រើរថយន្ដតូចធំគ្រប់ប្រភេទធ្វើចរាចរដឹកដីលើដងផ្លូវបុរីអង្គរភ្នំពេញ បណ្ដាលឲ្យរងការខូចខាត។
ពេលចុះទៅត្រួតពិនិត្យប្រឡាយនោះ ស្រាប់តែលេចមុខលោកឧកញ៉ា ព្រុំ សិទ្ធី មកអះអាងដោយយកឈ្មោះលោក ឌី ពៅ មកប្រើថា បានស្នើសុំទៅថ្នាក់ដឹកនាំកំពូលរួចហើយ ទើបហ៊ានចាក់ក្រាលជាបេតុងយ៉ាងរឹងមាំលើប្រឡាយបែបនេះ ពិសេសបានគម្រាមជេរប្រមាថលើ អាជ្ញាធរ ដែលកំពុងអនុវត្តបំពេញភារកិច្ចជូនប្រជាពលរដ្ឋថា «ពួកអាឆ្កែគ្រប់គ្នា» បានបើកភ្លើងខៀវឲ្យឈ្មួញប្រើរថយន្ដតូចធំគ្រប់ប្រភេទធ្វើចរាចរដឹកដីលើដងផ្លូវបុរីអង្គរភ្នំពេញ បណ្ដាលឲ្យរងការខូចខាត។
បើទោះជាយ៉ាងនេះក្ដី ក្រុមមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ដែលចុះត្រួតពិនិត្យជាក់ស្ដែង ពីស្ថានភាពប្រឡាយមេ ដើម្បីរកយុទ្ធសាស្ត្ររំដោះទឹកចេញពីរាជធានីភ្នំពេញ សូមស្នើសុំយ៉ាងទទូចទៅថ្នាក់ដឹកនាំជាន់ខ្ពស់ មេត្តាជួយស្រាវជ្រាវពិនិត្យមើលលើករណីលោកឧកញ៉ា ព្រុំ សិទ្ធី អគ្គនាយកក្រុមហ៊ុនបុរីអង្គរភ្នំពេញផង និងអាចមានវិធានការតាមនីតិណាមួយ៕
( អត្ថបទទាំងស្រុងរបស់ FN )
No comments:
Post a Comment