បណ្ដារុក្ខជាតិ ដែលប្រជាជនខ្មែរ និយមដាំ និងមានជំនឿថា ធ្វើឱ្យមានមានសិរីសួស្តីចូលផ្ទះ
ជំនឿបានឆ្លាក់ជាប់នៅក្នុងបេះដូងប្រជាពលរដ្ឋខ្មែរយើង តាំងពីយូរលង់ណាស់មកហើយ។ ហើយវាក៏មិនដែលសាបសូន្យដែរ នៅក្នុងចិត្តរបស់ពួកគាត់។
#ប្រភេទរុក្ខជាតិដំណាំហូបផ្លែ៖
១. ដើមទទឹម៖ តាមជំនឿការដាំមុខផ្ទះ និងត្រូវស្ថិតនៅទិសខាងកើតនៃ កាំជណ្តើរផ្ទះ ប្រជាជនមានជំនឿថា ដើមទទឹមនេះបាននាំនូវសិរីមង្គលដល់ សមាជិកនៅក្នុងក្រុមគ្រួសារ ហើយប្រសិនបើវាមានផ្លែផ្កាទៀតផងនោះ គាត់ចំណាំថា នឹងមានលុយកាក់ទ្រព្យសម្បត្តិផ្សេងៗ ហូរចូលផ្ទះយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រៅពីនេះស្លឹកវា គេក៏អាចយកទៅឆុងទឹកពិសាបានដែរ ដើម្បីឱ្យមានសុខភាពល្អគ្មានជំងឺ។
![]() |
ដើមទទឹម |
២. ដើមស្វាយ៖ ការដាំដើមស្វាយនៅទិសខាងជើង មានជំនឿថាមានកូនចៅបរិវារ ស្រឡាញ់ចោមរោមច្រើន។
![]() |
ដើមស្វាយ |
៣. ដើមដូង៖ មានជំនឿថា ត្រូវដាំនៅខាងមុខផ្ទះទិសខាងកើតដែរ ដើម្បីឱ្យកើតសិរីមង្គលដល់អ្នកដែលស្នាក់អាស្រ័យនៅក្នុងផ្ទះទាំងអស់គ្នា។
![]() |
ដើមដូង |
![]() |
ដើមទឹកដោះ |
៥. ដើមចំប៉ីក្រហម៖ ដើមនេះក្រៅពីបានជួយលម្អគេហដ្ឋានហើយ ក៏មានជំនឿ ថាវាជាដើមរុក្ខជាតិ ដែលមានមង្គលជោគសិរីទាក់ទាញអ្នកផង ឱ្យស្រឡាញ់អាណិត ព្រោះភាគច្រើន វាក៏ត្រូវបានទទួលសេចក្តីរាប់អាន ដាំតែនៅក្នុងផ្ទះអ្នកមានមុខមាត់ មានទ្រព្យសម្បត្តិស្តុកស្តម្ភតែប៉ុណ្ណោះ។
![]() |
ដើមចំប៉ីក្រហម |
៦. ដើមក្តោប៖ ដើមនេះគេតែងដាំនៅខាងមុខផ្ទះ អមច្រកខ្លោងទ្វារចូលទាំងសងខាង ព្រោះមានជំនឿថា ពេលណាដើមនេះលូតឡើង ទៅលើកាន់តែខ្ពស់រាសីម្ចាស់ផ្ទះ ក៏លូតឡើងតាមជាលំដាប់ដែរ។ ហើយគាត់បានបញ្ជាក់ថា គ្រួសារដែលមានជីវភាព ធូធារគេក៏តែងដាំដែរ ដើម្បីលម្អផ្ទះ និងជួយលើកជោគជតារាសីខ្លួនឱ្យឡើង ដូចជាដើមនេះផង។
![]() |
ដើមក្ដោប |
៧. ដើមសារិកា៖ ផ្កាវាមានពណ៌ស បើវារីកច្រើនមានន័យថា ក្នុងគ្រួសារនឹងរស់នៅ ដោយមានក្តីសុខ គ្មានការឈ្លោះប្រកែកទាស់ទែងគ្នា។
![]() |
ដើមសារិកា |
៨. ដើមតែ៖ គេជឿថា វាជារុក្ខជាតិ ដែលមានតម្លៃម្យ៉ាងដែលមានតែគ្រួសារអ្នក អភិជន ឬទីកន្លែងគាប់ប្រសើរទេ ទើបគេនិយមដាំដែលភាគច្រើន គេបានកាត់មែកវា ឱ្យមានរូបរាងមូល ឬជ្រុងតាមតម្រូវការ។ ដូច្នេះបើដាំវានៅក្នុងផ្ទះនឹងមានសិរីជួយ លើកកិត្តិយសម្ចាស់ផ្ទះដែរ។
![]() |
ដើមតែ |
៩. ដើមលុយ៖ មានជំនឿថានឹងមានលុយហូរចូលផ្ទះជាច្រើនប្រសិនបើវាមានផ្កា ឬបើទោះជាគ្មានផ្កាក៏ដោយ ក៏ជឿថាអ្នកដាំនឹងមានលុយចាយដូចជាឈ្មោះវា ដូច្នោះដែរ។
![]() |
ដើមលុយ |
១០. ប្រទាលមានបាន៖ មានជំនឿថា នឹងមានសិរីសួស្តីដល់ផ្ទះរកស៊ីមានបាន ដូចឈ្មោះប្រទាលនេះដែរ។
![]() |
ប្រទាលមានបាន |
១១. ប្រទាលឆ្អឹង៖ ដោយសារប្រទាលប្រភេទនេះ មានរូបរាងដូចជាឆ្អឹង ហេតុនេះទើប គេដាក់ឈ្មោះវាថាប្រទាលឆ្អឹង និងមានជំនឿថាមិនឱ្យដាំវានៅ មុខផ្ទះទេគួរដាំនៅ ខាងក្រោយផ្ទះវិញ។ ហើយវាក៏អាចព្យាបាលជំងឺថ្លោះគ្រិច ឬភ្លាត់ឆ្អឹង បានយ៉ាងពូកែ ស័ក្តសិទ្ធិ ឬបើមានសត្វល្អិតទិចខាំក៏អាចយកទៅញីបាត់ផងដែរ។
![]() |
ប្រទាលឆ្អឹង |
១២. ប្រទាលជញ្ជាំង៖ មានជំនឿថាប្រទាលនេះអាចបាំងក្លិនស្អុយបានយ៉ាងមាន ប្រសិទ្ធភាព ប្រសិនបើដាំបាំងនៅទិសខាងណាដែលមានក្លិនមិនល្អ។
![]() |
ប្រទាលជញ្ជាំង |
១៣. ប្រទាលកន្ទុយក្រពើ៖ ជំនឿតាំងពីដើមរៀងមក ជឿថាគេមិនឱ្យដាំប្រទាលនេះនៅបរិវេណដីក្នុងផ្ទះនោះទេ ព្រោះប្រទាលនេះឈ្មោះ ជាក្រពើ គេគិតថាវាជាសត្វសាហាវគ្មានសិរីមង្គល ជាពិសេសគឺចៀសវាងការដាំនៅ កណ្តាលដី។ ប៉ុន្តតាមការពិតបើដាំប្រទាលនេះនៅក្នុងផ្ទះ គឺល្អវិសេសវិសាលណាស់ ព្រោះវាគឺប្រភេទរុក្ខជាតិឱសថ ដែលមានអត្ថប្រយោជន៍ជាច្រើនមុខសម្រាប់សុខភាព។
![]() |
ប្រទាលកន្ទុយក្រពើ |
១៤. ប្រទាលគុជខ្យង៖ ផ្កា និងផ្លែរបស់វាមានពណ៌សដូចជាគុជខ្យងអញ្ចឹង នៅពេលយប់ប្រសិនបើវាមានផ្កាច្រើនវិញ វាមានក្លិនប្រអូបឈ្ងុយឈ្ងប់ដូចជា នៅលើឋានសួគ៌យ៉ាងដូច្នេះដែរ។
![]() |
ប្រទាលគុជខ្យង |
១៥. ប្រទាលរំសាយសក់៖ តាមជំនឿកាលពីដើមតាំងពីយូរលង់ណាស់ មកហើយនៅក្នុងរឿងព្រេងបុរាណខ្មែរយើង នាងរំសាយគឺជាទេពធីតាមួយព្រះអង្គ ដែលមានមហិទ្ធិរិទ្ធិខ្លាំងពូកែអស្ចារ្យ លើសស្រីនានានៅក្នុងលោក។ ហេតុដូច្នេះបើ មានប្រទាលនាងរំសាយសក់ ដាំនៅក្នុងផ្ទះហាក់ដូចជាមានទេពធីតា មកគង់នៅចាំ ថែរក្សាផ្ទះយើងឱ្យមានសេចក្តីសុខ ក្សេមក្សាន្តយ៉ាងដូច្នោះឯង។
![]() |
ប្រទាលរំសាយសក់ |
១៦. ប្រទាលហុងកុង៖ វាមានរូបរាងស្រស់ស្អាត គេនិយមដាំលម្អ និងជឿថាជួយ រក្សាទ្រព្យក្នុងផ្ទះ។
![]() |
ប្រទាលហុងកុង |
១៧. ប្រទាលព្រះខ័ន៖ គេច្រើនដាំដើមនេះ នៅតាមរបងផ្ទះ ព្រោះគាត់មានជំនឿថា វាជួយការពារសត្រូវដែលមានគំនិត ប៉ុនប៉ងអាក្រក់មកលើខ្លួនពីគ្រប់ទិសទី។ ដូចឈ្មោះ ព្រះខ័ន នេះ គឺជាអាវុធដ៏ពូកែស័ក្តិសិទ្ធិរបស់ព្រះរាជា ឬអ្នកខ្លាំងពូកែណាម្នាក់។
![]() |
ប្រទាលព្រះខ័ន |
១៨. ដើមមាន៖ មានជំនឿថា វានាំលាភសំណាង នាំមាសប្រាក់ចូលផ្ទះ ដូចជាឈ្មោះវាដែរ ជាពិសេសពេលវាចេញផ្លែផ្កា។
![]() |
ដើមមាន |
១៩. ដើមសាគូរ៉ា៖ ភាគច្រើនគេដាំនៅខាងមុខផ្ទះ ព្រោះពេលដែលវាមានផ្កាគឺស្រស់ ស្អាតណាស់ និងម្យ៉ាងទៀតក៏តំណាង ឱ្យមានលុយកាក់ហូរចូលផ្ទះច្រើន ប្រៀបដូចជា ដើមលុយយ៉ាងដូច្នោះដែរ។ នៅស្រុកយើងវាច្រើនចេញផ្កានៅខែមិនា ឬមេសាមុនចូលឆ្នាំខ្មែរ។ តែបើវាចេញផ្កានៅចំពេលថ្ងៃចូលឆ្នាំខ្មែរវិញ ជឿថាគ្រួសារនឹងមានសេចក្តីសុខ មានលុយចាយហូរហែ។
![]() |
ដើមសាគូរ៉ា |
២០. ដើមកន្ទួត៖ គេដាំវានៅខាងលិចផ្ទះ ព្រោះវាមានរសជាតិជូរ មិនឱ្យដាំនៅខាង មុខផ្ទះឡើយ។ ប៉ុន្តែគេក៏មានជំនឿថាមានញាតិមិត្តស្រឡាញ់រាប់អានមកពី គ្រប់ទិសទី។
![]() |
ដើមកន្ទួត |
២១. ដើមរាជឆ្ពឹះ ឬរាជព្រឹក្ស៖ ដើមនេះក៏មានមង្គលដូចជាដើមផ្សេងៗដែរ ជាពិសេស នៅរដូវចូលឆ្នាំប្រពៃណីខ្មែរយើង ចាស់ៗមួយចំនួនយល់ថាប្រសិនបើវាមានផ្កាពណ៌លឿងរីកចេញមកច្រើនស្គុះស្គាយនោះក៏មានន័យថា គ្រួសារយើងនឹងមានលាភសំណាង មានលុយកាក់សម្បូរសប្បាយណាស់។
![]() |
ដើមរាជឆ្ពឹះ ឬរាជព្រឹក្ស |
![]() |
ដើមផ្កាអូគីដេ |
២៣. ដើមខ្នុរ៖ គេដាំវានៅក្នុងបរិវេណផ្ទះ និងមានជំនឿថាដើមខ្នុរនេះអាចជួយ ទប់ស្កាត់គ្រោះចង្រៃ ការពារឋានៈយសសក្តិរបស់គ្រួសារឱ្យនៅគង់វង្សល្អផ្ចាញ់សត្រូវ អាក្រក់ផ្សេងៗ។
![]() |
ដើមខ្នុរ |
No comments:
Post a Comment