Sunday, 12 November 2017

ក្រអៅឈូក​អាចជួយ​កម្ចាត់​ជាតិពុល និង​ការឡើង​កំដៅ​ក្នុង​ខ្លួន​

​សុខភាព ៖ តាម​អ្នកជំនាញរ​ឱសថ​រុក្ខជាតិ​របស់​វៀតណាម​លោក Vu Quoc Trung បានឱ្យដឹងថា ក្រអៅឈូក​ឬ​មើម​ឈូក​ឬ​ភាសា​វៀតណាម​ហៅថា​ngósen មាន​អត្ថប្រយោជន៍​ជួយ​កម្ចាត់់​ជាតិពុល ហើយ​បញ្ឈប់​មិនឱ្យ​រាងកាយ​ឡើងក​ម្តៅ​បាន​ទៀតផង ។​
​លោក Trung​បាន​អះអាង​ទៀតថា ក្រអៅឈូក​ក្នុងពេលខ្លះ​ក៏​អាចជួយ​សម្រួល​ដល់​ការ​ចរាចរ​ទៅមក​របស់​ឈាម​នៅក្នុង​រាងកាយ​មនុស្ស​បាន​ផងដែរ ។ លើសពីនេះ​ទៀត​វា​(​ក្រឪឈូក​)​ក៏​អាចជា​ថ្នាំ​ប៉ូវ​កម្លាំង​និង​លើកទឹកចិត្ត ។​សម្រាប់​ការទទួល​ទាន​ជាទូទៅ ក្រឳ​ឈូក​ត្រូវបាន​គេ​យកទៅស្ល​ជាស​ម្ល​ទឹក​ឬ​ជា​សម្ល​គោក​។ ក្រៅពី​អត្ថប្រយោជន៍​ខាងលើ តាម​លោក​Trung​ក្រអៅឈូក​នៅ​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​សុខភាព​ជាច្រើន​មុខ​ទៀត ក្នុងនោះ​មានដូចជា​៖
-​បញ្ឈប់​ការហូរ​ឈាម​ច្រមុះ ៖ លាង​វា​ឱ្យបាន​ស្អាត បុក​រួច​ច្របាច់​យក​ទឹក​ឱ្យបាន​២០០​ក្រាម​ផឹក​នៅពេល​ថ្ងៃ ។ វិធី​ម្យ៉ាងទៀត​គឺអាច​យក​ទឹក​ដែល​កិន​រួច​បន្តក់​លើ​ច្រមុះ​ដែល​កំពុង​ហូរឈាម ។​
-​ជួយ​ឱ្យ​ឃ្លាន​អាហារ ៖ យក​ក្រអៅឈូក​ស្រស់​ចិត​ស្តើងៗ​ចំនួន​៥០​ក្រាម ហើយ​យកទៅ​បបរ​និង​រោយ​ស្ករ​តិចៗ​ពីលើ ។​
-​ជួយ​សម្រួល​ដល់​ដំណេក​ក្នុង​ពេលយប់ ៖ អស់លោកអ្នក​អាច​យក​ក្រអៅឈូក​៥០០​ក្រាម​លាយ​ជាមួយ​ផ្លែ​ពុទ្រា​ក្រហម​២០០​ក្រាម​ទៅធ្វើជា​ស៊ុប​ផ្អែម​ដោយ​ចម្អិន​ជាមួយ​ស្ករ​ដុំ​ឱ្យបាន​កន្លះ​ម៉ោង ។ បន្ទាប់មក​ហុត​ស៊ុប​នោះ​ទាំង​នៅ​ក្តៅ​ឧណ្ហ​ក្នុងពេល​ល្ងាច​៕

No comments:

Post a Comment