Saturday, 18 November 2017

រឿង​កម្រ​! ឧទ្ធម្ភាគចក្រ​បុក​យន្តហោះ​នៅលើ​អាកាស​ផ្តាច់ជីវិត​មនុស្ស​៤​នាក់​

ឡុង​ដ៍ ៖ ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​ចេញផ្សាយ មាន​ករណី​គ្រោះថ្នាក់​ដ៏​កម្រ​គឺ​ការបុក​គ្នា​នៅលើ​អាកាស រវាង​ឧ​ទ្ធ​មាគ​ចក្រ​មួយគ្រឿង និង​យន្តហោះ​ធន់​តូច​មួយគ្រឿង នៅ​ចក្រភព​អង់គ្លេស​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៤​នាក់​បាត់​បង់ជីវិត​។​
​យន្តហោះ និង​ឧទ្ធម្ភាគចក្រ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​នេះ​គឺ​បាន​ហោះហើរ​ក្នុង​កម្រិត​ទាប ដោយបាន​ហោះ​ចេញពី​ព្រលានយន្តហោះ Wycombe Air Park ដែលមាន​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ ភាគខាងត្បូង​ឆៀង​ខាងកើត ទីតាំង​ដែល​រកឃើញ​សាកសព​យន្តហោះ​។​
​ក្រោយ​ហេតុការណ៍​កើតឡើង មន្ត្រីប៉ូលិស​, ក្រុម​ជួយសង្គ្រោះ និង​មន្ត្រី​ពន្លត់​អគ្គិភ័យ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ ដើម្បី​ប្រតិបត្តិការ ជួយសង្គ្រោះ​ជីវិត​៕

No comments:

Post a Comment